ប្រទេសម៉ាឡេស៊ី បានដាក់គោលដៅ ដើម្បីស្រូបយកភ្ញៀវទេសចរឲ្យបាន ៣០លាននាក់ ហើយរំពឹងថា នឹងទទួលបានចំណូលប្រមាណជា ២៣ពាន់លានដុល្លារ នៅឆ្នាំ ២០២០។ នេះបើតាមការបញ្ជាក់ពី ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃរសៀល ទី១០ តុលា ឆ្នាំ ២០១៩។
/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/5da053c3dc93a_1570788240_medium.jpg)
ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានប្រាប់ Sabay ថា ម៉ាឡេស៊ីមើលឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយបានផ្ដល់សេដ្ឋកិច្ចដល់ប្រទេសម៉ាឡេស៊ី និងប្រជាជនម៉ាឡេស៊ី។ «ការជួបជុំអ្នកសារព័ត៌មាននៅពេលនេះមានសារៈសំខាន់នៅក្នុងការជួយជំរុញផ្សព្វផ្សាយវិស័យទេសចរម៉ាឡេស៊ី ហើយខាងម៉ាឡេស៊ី នឹងបង្កើតកម្មវិធីនាំ អ្នកសារព័ត៌មាន សិល្បករ-សិល្បការិនី ទៅកាន់ម៉ាឡេស៊ីបន្ថែមទៀត ដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ វប្បធម៌ និងម្ហូបអាហាររបស់ម៉ាឡេស៊ី»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ម៉ាឡេស៊ី ក៏បានបញ្ជាក់ដែរថា គោលដៅនៃឆ្នាំទស្សនាម៉េឡេស៊ី ២០២០ គឺដើម្បីបង្រួបបង្រួមអ្នកចូលរួមពីគ្រប់ឧស្សាហកម្មសហគ្រាសដើម្បីសម្រេចបាននូវគោលដៅរួមនេះ ស្របពេលដែលការទាក់ទាញភ្ញៀវទេសចរ មកពីពាសពេញពិភពលោក ឲ្យមកទទួលនូវបដិសណ្ឋារកិច្ចកក់ក្ដៅ និងទាក់ទាញជាច្រើន ដែលប្រទេសម៉ាឡេស៊ីមាន។
/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/5da053c52493f_1570788240_medium.jpg)
ការបង្កើនយុទ្ធសាស្រ្ត និងគោលដៅច្បាស់លាស់ នៃការទាក់ទាញទេសចរ គឺប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ ២១ ក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងវិស័យទេសចរណ៍ដោយនាំមកនូវចំណូលទេសចរ ៨៨,១ពាន់លានរីងហ្គីត (៣០.៩១ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៨។
យោងតាមរបាយការណ៍ទេសចរណ៍ម៉ាឡេស៊ី បានឲ្យដឹងថា ចន្លោះខែមករាដល់ខែមិថុនា ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរសរុបបានកើនឡើង ៤,៩% ជាមួយនឹងចំនួនភ្ញៀវទេសចរ ១៣,៣៥ លាននាក់បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមានចំនួន ភ្ញៀវទេសចរ ១២,៧៣ លាននាក់។
/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/5da053c637c16_1570788240_medium.jpg)
និយាយពីភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី ក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីរំពឹងថា ភ្ញៀវទេសចរទៅពីកម្ពុជានឹងកើនដល់ចំនួន ១០០ ៩០០ ក្នុងឆ្នាំ ២០១៩ និង ១១០ ០០០ នាក់នៅឆ្នាំ ២០២០។ ការព្យាករណ៍ ដោយផ្អែកលើយុទ្ធសាស្ត្រដាច់ដោយឡែកមួយ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពរបស់ម៉ាឡេស៊ី Mahathir Mohamad ទៅកម្ពុជាសម្រាប់ទស្សនកិច្ចពីថ្ងៃទី ២ ដល់ទី ៤ កញ្ញា កន្លងមក។
នៅអំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា នាយករដ្ឋមន្ត្រីឯកឧត្តម Mahathir Mohamad បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៦ ចំណុចជាមួយកម្ពុជា ក្នុងនោះ ក៏មានការដោះដូរ និងជំរុញសេដ្ឋកិច្ចតាមរយៈទេសចរណ៍រវាងប្រទេសទាំងពីរដែរ។ ដោយឡែកនៅក្នុងយុទ្ធនាការរួមវិញ អំឡុងពេលនេះ ម៉ាឡេស៊ី បាន និងកំពុងចាប់ផ្ដើមផែនការ យុទ្ធនាការស្រូបទាញទេសចរណ៍អន្តរជាតិទៅប្រទេសរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ ជាមួយពាក្យសោក "Visit truly Asia Malaysia 2020” ៕
/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/5da053c74640f_1570788240_medium.jpg)
0 Comments