ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន១គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះក្រុមលុចហ្សំបួរ ៣-០ កាលពីយប់មិញនេះវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ Euro 2020 ។

ក្រុមការពារតំណែងជើងឯកនេះ ហាក់មិនពិបាកឡើយក្នុងការទទួលបាន៣ពិន្ទុបន្ថែម ពេលប៉ះក្រុមខ្សោយដូចជាលុចហ្សំបួរនេះ។ ដោយ៣គ្រាប់យកបាន៣ពិន្ទុយប់មិញ ធ្វើបានដោយBernardo Silva នាទី១៦ Cristiano Ronaldo នាទី៦៥ និង Goncalo Guedes នាទី៨៩។ ជ័យជម្នះនេះក៏ធ្វើឱ្យក្រុមព័រទុយហ្គាល់ឈរនៅលេខ២ក្នុងពូល B ឆ្លងកាត់៥ប្រកួតនេះ ស្របពេលលេខ១នោះគឺអ៊ុយក្រែន មាន១៦ពិន្ទុឆ្លងកាត់៦ប្រកួត។

សម្រាប់កំណត់ត្រាផ្ទាល់ខ្លួនវិញ Ronaldo ពេលនេះរកបាន៩៤គ្រាប់ហើយឱ្យជម្រើសជាតិ ឈរនៅលេខ២ជាកីឡាកររកគ្រាប់បាល់ឱ្យជាតិបានច្រើនជាងគេក្នុងលោក។ សម្រាប់អ្នកលេខ១គឺ Ali Daei មាន១០៩គ្រាប់សញ្ជាតិអ៊ីរ៉ង់។ បើសរុបទាំងក្លឹបអាជីពទៀត ពេលនេះ CR7 នៅខ្វះតែ១គ្រាប់ទៀតទេ បាន៧០០គ្រាប់ហើយ៕
0 Comments