Suzuki បានបញ្ចេញម៉ូតូ Viva 125cc ស៊េរីថ្មីឆ្នាំ ២០២០ ដែលបានរំលេចតែមថ្មីមានពណ៌ប្រភេទ Mat Gold ដែលមានពណ៌ដូច Nex, Let's, NEX II និង Smash ផងដែរ។
តាមការបញ្ជាក់ពីក្រុមហ៊ុននាំចូលអះអាងថា Viva ស៊េរីថ្មីនេះមានលក់តែនៅលើទីផ្សារកម្ពុជាប៉ុណ្ណោះ។ Viva ស៊េរីឆ្នាំ ២០២០ នេះបានចេញលក់ជាច្រើនជំនាន់មកហើយដែលមានកម្លាំង ១២៥ សេសេ។

ចំពោះលក្ខណៈសម្បត្តិរបស់ Viva 125 ឆ្នាំ ២០២០ មាន៖
- បំពាក់ចង្កៀងមុខធំ និងមានផ្ទៃពណ៌ខៀវចំហៀង
- កុងទ័ររចនាថ្មី បង្ហាញទិន្នន័យច្បាស់ល្អ
- មានតែមផុស 3D មើលឃើញច្បាស់
- ចំណុះធុងសាំងទំហំ ៤.៣ លីត្រ ធំជាងម៉ូតូផ្សេង មានតែ៤ លីត្រប៉ុណ្ណោះ
- មានឃ្លុបកែបធំ អាចដាក់សម្ភារៈបានច្រើន
- ប្រភេទហ្រ្វាំងបូម អំណោយផលក្នុងការបើកបររដូវភ្លៀង ឡើងភ្នំ បញ្ឃប់ម៉ូតូបានភ្លាមៗ សុវត្តិភាពជាងប្រភេទហ្វ្រាំងស្បែក
- បំពាក់ឧបករណ៍រក្សាលំនឹងរបស់ម៉ាស៊ីន មានលំញ័រកម្រិតទាប មានសុវត្ថិភាពពេលបើកបរ
- ចង្កៀងក្រោយភ្លឺច្បាស់ អាចឱ្យអ្នករកម៉ូតូពីក្រោយបានយ៉ាងងាយ។



ក្រុមហ៊ុនផ្លូវការមិនទាន់បានបង្ហើបប្រាប់ពីតម្លៃច្បាស់នេះទេ តែបើតាមតម្លៃពេលចេញលក់ស៊េរីមុនៗ កន្លងមកនៅទីផ្សារតាមហាងម៉ូដែល Viva នេះមានតម្លៃខ្ទង់ ១ ៦០០ ដុល្លារ៕
0 Comments